Juventus៖ Douglas Costa បានមើលរំលងឈ្មោះ Cristiano Ronaldo ជាកីឡាករល្អជាងគេនៅ Juventus ដោយយល់ឃើញថា Paulo Dybala ទៅវិញទេ ជាកីឡាករសំខាន់ក្នុងក្លឹប។

យ៉ាងណាមិញ Ronaldoបច្ចុប្បន្នជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Juventus រដូវកាលនេះរកបាន ២១ គ្រាប់នៅ Serie A ច្រើនជាង Dybala ៣ដង។ ហើយគេបានជួយ Juventus ឈរកំពូលតារាងក្នុងលីគលើក្រុម Lazio មុនពេលវីរុសកូរ៉ូណារាតត្បាតត្រូវផ្អាកការប្រកួតកីឡាករជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា ពេលសាកសួរសំនួន Q&A លើ Instagram តើកីឡាកររូបណាល្អជាគេប្រចាំក្លឹប Juventus? Costa បានឆ្លើយថាគឺ Dybalaបន្ទាប់មក Ronaldo។ សម្រាប់ចម្លើយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដោយមិននឹងស្មានCosta ជ្រើសរើស Dybalaលើ Ronaldo៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ